កិច្ចប្រជុំផ្សព្វផ្សាយ សារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
នាព្រឹកថ្ងៃចន្ទ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សារាចរលេខ ០១៧ សហវ.សរ.អថ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. តំណាងអគ្គនាយកដ្ឋានថវិកា និងតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ., មន្ទីរ សហវ. រាជធានី ខេត្ត សរុបប្រមាណ ១៥០រូប។
ព័ត៌មានទាក់ទង